Michael Jackson ជាប់ជាតារាដែលស្លាប់ហើយនៅរកលុយបានច្រើនជាងគេ៤ឆ្នាំជាប់គ្នា
កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដីល្បីឈ្មោះ Forbes ទើបតែបញ្ចេញតារាងឈ្មោះមនុស្សបាត់បង់ជីវិតហើយដែលរកលុយបានច្រើនជាងគេ។ ដូចឆ្នាំមុនៗដែរ អតីតកំពូលតារាចម្រៀងអាមេរិក Michael Jackson នៅតែឈរលំដាប់ទី១ដោយ ម្ចាស់បទ "Billy Jeans” រកបាន៨២៥លានដុល្លារក្នុងឆ្នាំទៅ។ Forbes បានឲ្យដឹងថាចំណូលចម្បងរបស់ Michael Jackson បានមកពីការលក់ភាគហ៊ុនពាក់កណ្ដាលរបស់ខ្លួនទៅកាន់ក្រុមហ៊ុន Sony កាលពីខែមីនាមុននេះក្នុងតម្លៃ៧៥០លានដុល្លារ។
ក្រៅពីស្ដេចចម្រៀងPop តារាងខាងលើក៏បានរួមបញ្ចូលសិល្បកររៀមច្បងជាច្រើនដូចជា តារាចម្រៀង Prince, Elvis Presley និងតារាសម្ដែង Bettie Page ជាដើម។ រីឯខាងផ្នែកអ្នកប្រាជ្ញវិញ គេសង្កេតឃើញថាមានបិតារូបវិទ្យា Albert Einstein។ គួរបញ្ជាក់ផងដែរថា នេះគឺឆ្នាំទី៤ហើយដែលតារាចម្រៀងកើតឆ្នាំ១៩៥៨ឈរនៅលើកំពូលតារាងរបស់ Forbes នេះ៕
No comments:
Post a Comment