_large.jpg)
ក្នុងរឿងនីមួយៗលាយឡំច្រើនគ្រប់រសជាតិមានទាំង ល្វីង ផ្អែម ស្អប់និងស្នេហាជាដើម។ បើនិយាយពីរឿងស្នេហ៍វិញតួប្រុសខ្លះតាមស្រឡាញ់តួស្រីស្ទើរដាច់ខ្យល់ តែចុងក្រោយនាងបែរជាស្រឡាញ់ជាផ្សេងទៅវិញ។ ភ្ជាប់ជាមួយរឿងនេះ សូមបង្ហាញគូស្នេហ៍តារាអាស៊ី៥គូដែលសម្ដែងក្នុងរឿងជាមួយគ្នា តែមិនអាចជួបគ្នា បែរជាបានគ្នានៅខាងក្រៅទៅវិញ។
១. តារាសម្ដែងប្រុស Ryu Soo Young និង តារាសម្ដែងស្រីកូរ៉េ Park Ha Sun
_large.jpg)
ក្នុងរឿង “Two Weeks” Ryu Soo Youngបានបាត់បង់ Park Ha Sun ដោយសារ តារាប្រុស Lee Joon Ki ។ ប៉ុន្តែចុងក្រោយនៅខាងក្រៅ Ryu Soo Young និង Park Ha Sun បែរជាបានរៀបការជាមួយគ្នាពិតប្រាកដទៅវិញ។

២. តារាចិន Nicky Wu និង Cecilia Liu
_large.jpg)
Nicky Wu និង Cecilia Liu មិនបានក្លាយជាគូស្នេហ៍ឡើយក្នុងរឿង “Scarlet Heart” ប៉ុន្តែអ្នកបានក្លាយជាប្ដីប្រពន្ធពេញច្បាប់ ក្រោយរៀបការកាលពីឆ្នាំមុន។

៣. តារាសម្ដែងប្រុសតៃវ៉ាន់ Wallace Huo និងតារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin
_large.jpg)
ក្នុងរឿង “The Glamorous Imperial Concubine” Wallace បានតាមស្រឡាញ់ Ruby តែនាងបែរជាបាក់ចិត្តលើអ្នកផ្សេងទៅវិញ។ តែយ៉ាងណា តារាល្បីទាំងពីរនៅតែអាចនៅជាមួយគ្នានៅខាងក្រៅ ក្រោយរៀបការកាលពីឆ្នាំមុន និងទទួលបានកូនម្នាក់នាដើមឆ្នាំ២០១៧នេះ។

៤. តារាកូរ៉េ Ji Sung និង Lee Bo Young
_large.jpg)
Ji Sung ធ្លាប់ស្រឡាញ់តួស្រីម្នាក់ឈ្មោះ Eugene ក្នុងរឿង "Save the Last Dance for Me” ឆ្នាំ២០០៤ ដោយមិនបានស្រឡាញ់ Lee Bo ឡើយ។ អ្វីដែលមិនគួរឲ្យជឿ Ji Sung និង Lee Bo Young បានស្រឡាញ់គ្នានៅខាងក្រៅ និងចូលរោងការកាលពីឆ្នាំ២០១៣។

៥. តារាកូរ៉េ Joo Sang Wookand Cha Ye Ryun
_large.jpg)
Joo Sang បានសងសឹក ដោយធ្វើពុតស្រឡាញ់ Cha Ye Ryun ក្នុងរឿង "Glamorous Temptation”។ ដោយសារតែមានឈុតថើបក្នុងរឿង បានធ្វើឲ្យតារាទាំងពីរចាប់ចិត្តស្រឡាញ់គ្នាពិតប្រាកដ។ ពួកគេនឹងរៀបការកាលពីខែ ឧសភាខាងមុខ៕

ប្រភពដោយ : SABAY News
No comments:
Post a Comment