Best4you2No
sponsor
សុំស្រឡាញ់កូនស្រីមិនបាន យោធាម្នាក់ផ្ទុះកំហឹងបាញ់ស្លាប់មួយគ្រួសារស្ទើរផុតពូជ ពេលកំពុងអុជធូបទទួលទេវតាឆ្នាំថ្មី នៅស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖ ហេតុការណ៍ឃាតកម្មដ៏សា
ហាវមួយ បានកើតឡើងនៅម៉ោង៣៖២៨នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅពេលដែលក្រុមគ្រួសារមួយ កំពុងអុជធូបទទួលទេវតាឆ្នាំថ្មី ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើងបាញ់រះ លើជនរងគ្រោះបណ្តាលឲ្យសមាជិក នៃក្រុមគ្រួសារ៣នាក់បានស្លាប់ ខណៈម្នាក់ទៀតរងរបួស។
នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៤ ខែមេសានេះថា ឃាតកម្មដ៏រន្ធត់ខាងលើ កើតឡើងនៅក្នុងនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជនបង្កត្រូវបានគេស្គាល់ឈ្មោះថា រ៉េត រាត្រី ហៅ ឆិច អាយុ២៨ឆ្នាំ ជាមន្ត្រីយោធាអង្កភាពអភិវឌ្ឍន៍ភ្នំឆ័ត្រ យោធភូមិភាគទី៥។ ចំណែកជនរងគ្រោះ ដែលរងការបាញ់សម្លាប់រួមមាន ទី១៖ ឈ្មោះ ជួប សាំងលីន ប្រុសអាយុ៣០ឆ្នាំ ទី២៖ ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី ស្រី៣២ឆ្នាំ និងទី៣៖ ឈ្មោះ សុខ ខាត់ណា ស្រីអាយុ៥៥ឆ្នាំ ខណៈឈ្មោះ អឹម សំប៊ុន ប្រុសអាយុ៣៤ឆ្នាំ រងរបួសធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់មូលហេតុដែលនាំឲ្យមន្ត្រីយោធាខាងលើ ផ្ទុះកំហឹងឈានដល់ការបាញ់សម្លាប់ ស្ទើរផុតពូជមួយគ្រួសារនេះ មកពីរូបគេសុំស្រឡាញ់កូនស្រី ក្នុងគ្រួសាររងគ្រោះមិនបាន ដោយឪពុកម្តាយគ្រួសាររងគ្រោះមិនព្រមឲ្យ ហើយថែមទាំងឲ្យទៅរៀបការជាមួយនឹងអ្នកផ្សេងទៅវិញ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីបានធ្វើសកម្មភាពបាញ់សម្លាប់គ្រួសារខាងលើរួចហើយ ជនល្មើសបានបើម៉ូតូ ស្លាកលេខ 1Q-5151 រត់គេចខ្លួនបាត់។ ករណីនេះទាំងកំលាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងយោធា កំពុងបើកប្រតិបត្តការចាប់ខ្លួន យ៉ាងយកចិត្ដទុកដាក់បំផុត៕
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment