sponsor
មិនដឹងថាខ្ទឹមស អាចប្រើបំបាត់សក់ស្កូវយ៉ាងពូកែសក្កិសិទ្ធចឹងសោះ
ខ្ទឹមស ជាគ្រឿងផ្សំដែលយើងតែងតែងប្រើក្នុងផ្ទះបាយដើម្បីធ្វើអោយម្ហូបឈ្ងុយឆ្ងាញ់។ មិនតែប៉ុណ្ណោះវាមានគុណសម្បត្តិយ៉ាងច្រើនក្នុងការព្យាបាលសុខភាព ព្រោះវាសំបូរទៅដោយសារធាតុអង់ទីអុកសុីដង់ និងសារធាតុល្អៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះវាអាចជួយដោះស្រាយបញ្ហាសក់ស្កូវ និងជួយអោយសក់ដុះច្រើនជាងមុន ជាមួយនឹងរូបមន្តខាងក្រោម។
មិត្តស្រី Ronaldo ត្រូវហាមមិនឲ្យជប់លៀងរហូត បន្ទាប់ពី Real ចាញ់ Barca
Georgina Rodriguez មិត្តស្រីរបស់ Cristiano Ronaldo ត្រូវបានគេហាមមិនឲ្យធ្វើពិធីជប់លៀងនៅផ្ទះ CR7 ជារៀងរហូត ព្រោះយល់ថា នាំឲ្យមានសំណាងអាក្រក់ បន្ទាប់ពីក្រុម Real Madrid បានចាញ់ក្រុម FC Barcelona ៣-២ យប់មិញ។

Ronaldo (ឆ្វេង)
ការប្រកួតដ៏ធំ El Clasico ក្រុម Real Madrid បានចាញ់ក្រុមគូប្រជែងធំ Barcelona នៅកីឡដ្ឋាន Santiago Bernabeu ៣-២ ធ្វើឲ្យការចង់ឈ្នះពាន La Liga ជាលើកដំបូងរបស់ពួកគេតាំងពីឆ្នាំ២០១២មក កាន់តែព្រួយបារម្ភខ្លាំងឡើងវិញ។
កាសែតព័រទុយហ្គាល់ Correio da Manha បានឲ្យដឹងថា មុនប្រកួតធំនេះ មិត្តស្រី Ronaldo នាង Rodriguez បានរៀបចំត្រៀមពិធីជប់លៀងជាមុន ដោយរំពឹងថា Real នឹងឈ្នះ Barca។ ប៉ុន្តែនៅពេលលទ្ធផលក្រុមស្តេចសចាញ់ ហើយមិត្តប្រុសរបស់នាងខកចិត្តខ្លាំង ដោយមិនបានស៊ុតចូលទីផងនោះ ពិធីជប់លៀងនោះក៏ត្រូវរំសាយចោលវិញ។ មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតសញ្ជាតិអេស្ប៉ាញវ័យ២២ឆ្នាំរូបនេះ ក៏ត្រូវគេហាមមិនឲ្យរៀបចំពិធីជប់លៀងនៅផ្ទះ Ronaldo ជារៀងរហូតផងដែរ ព្រោះយល់ថានាំឲ្យមានសំណាងមិនល្អ៕

Georgina Rodriguez មិត្តស្រី Ronaldo
អនុវត្តតាមនេះ! ជួយឲ្យទឹកកាមខ្លាំង មានលទ្ធភាពអាចយកកូនបាន!
សារព័ត៌មានសុខភាពបុរស បានបង្កើតកម្មវិធីមួយដើម្បីជួយបង្កើនបរិមាណ និងគុណភាពទឹកកាមបុរសឲ្យមានថាមពល និងកាន់តែរហ័សក្នុងដំណើរការបង្កកំណើត ដើម្បីពង្រឹងឈានដល់ការមានកូនបានដូចបំណង។ ម៉ោង ៧:៣០នាទីព្រឹក ទទួលទានទឹកស្ករក្រូចឆ្មា
អារម្មណ៍ឆ្អែត និងមានសុខភាពល្អក្នុងថ្ងៃដំបូង គឺជារឿងមួយសំខាន់។ ដូច្នេះកុំភ្លេចយកទឹកក្តៅមួយពែងលាយជាមួយនឹងទឹកក្រូចឆ្មា។
អ្នកឯកទេសព្យាបាលបញ្ហាគ្មានកូន និងជាអ្នកប្រឹក្សាវេជ្ជសាស្ត្រជនជាតិអង់គ្លេសលោក Emma Canon បាននិយាយថា ”ភេសជ្ជៈនេះ អាចជួយឲ្យថ្លើមកម្ចាត់អរម៉ូន Estrogen ដែលជាអ្នកបំផ្លាញការមានកូនរបស់បុរស”។
ម៉ោង ៨ព្រឹក ទទួលទានស៊ុតជាអាហារពេលព្រឹក
តើអ្នកមិនធ្លាប់ទទួលទានស៊ុតនៅពេលព្រឹកមែនទេ? ប្រសិនបើអត់មែន ក៏គួរតែទទួលទានវាឲ្យបានញឹកញាប់ អាចជាស៊ុតស្ងោរ ឬស៊ុតចំហ៊ុយ។
អ្នកជំនាញផ្នែករបបអាហារអ្នកស្រី Maria Grilliths បានបញ្ជាក់ថា ”ស៊ុតមានផ្ទុកនូវអាស៊ីតអាមីណូគ្រប់គ្រាន់អាចជួយជម្រុញដល់ការផលិតទឹកកាមពេញមួយថ្ងៃ។ តែទោះបីជាយ៉ាងណា កុំទទួលទានស៊ុតចៀន ព្រោះវានឹងធ្វើឲ្យវត្តមាននៃអាស៊ីតអាមីណូក្នុងស៊ុតត្រូវបានបំផ្លាញអស់”។
ម៉ោង ៨:១៥នាទី ជម្រុញដល់ការហែលរបស់មេជីវិតបុរស
នេះជាពេលវេលាដើម្បីពង្រឹងគុណភាពទឹកកាមដោយទទួលទានអាហារដែលមានផ្ទុកកូអង់ស៊ីម Q10។
ទីប្រឹក្សាលោក Zita West បាននិយាយថា ”សារធាតុនេះ ជួយដល់ការផលិតកោសិកាមេជីវិតបុរស ធ្វើឲ្យមេជីវិតបុរសកាន់តែខ្លាំងឡើង, បង្កើនសមត្ថភាពការហែលរបស់មេជីវិតបុរស”។ ក្រៅពីទទួលទានថ្នាំគ្រាប់កូអង់ស៊ីម Q10 អ្នកក៏អាចទទួលទានអាហារមួយចំនួនដូចជា ឆ្មាត្រី, គ្រាប់ធញ្ញជាតិ…។
ម៉ោង ១៣:៣០នាទី ទទួលទានផ្លែទទឹម
ផ្លែទទឹមជាអាហារដ៏សំខាន់មួយ, ជួយជម្រុញដល់ការមានកូនរបស់បុរស។ តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែឈើប្រភេទនេះ អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទរបស់បុរស, បង្កើនការលំហូរឈាម និងជួយរក្សាសុខភាពទឹកកាមរបស់បុរសបានល្អ។
ម៉ោង ១៨ ហាត់កីឡា
អ្នកជំនាញផ្នែករបបអាហារលោក Mellis បាននិយាយថា ”អ្នកគួរតែព្យាយាមធ្វើលំហាត់ប្រាណ។ អ្នកបានធ្វើលំហាត់ប្រាណកាន់តែច្រើន ញើសចេញកាន់តែខ្លាំង ព្រោះលំហាត់ប្រាណជួយបង្កើនដល់ការផលិតអរម៉ូនតេសតូស្តេរ៉ូន, ជួយបង្កើនចំណង់ផ្លូវភេទកាន់តែខ្លាំង”។
ដេកផ្ងារលើបង់អង្គុយ, ដាក់ជើងចុះក្រោម។ លើកដុំដែកឡើងពីលើក្បាល រង់ចាំរយៈពេល ២-៣វិនាទី រួចដាក់ចុះយឺតៗ ហើយត្រលប់ទៅភាពដូចដើមវិញ។ ធ្វើបែបនេះឲ្យបាន ៦ដងក្នុងដៃម្ខាងៗ។
ម៉ោង ១៩ ផឹកតែយិនស៊ិន
ការទទួលទានតែយិនស៊ិននៅពេលល្ងាច មិនត្រឹមតែជួយឲ្យគេងលក់ស្រួលប៉ុណ្ណោះទេ តែវាក៏ជួយពង្រឹងដល់ទឹកកាមបុរសផងដែរ។
Messi ស៊ុតចុងម៉ោងបន្តក្ដីសង្ឃឹម Barcelona ប្រជែងពាន La Liga
FC Barcelona បានហក់ទៅកាន់កំពូលតារាង La Liga វិញក្រោយផ្ដួលគូប្រជែង Real Madrid ៣-២ ក្នុងជំនួបយក្ស El Clasico យប់មិញ។
ចំពោះមុខអ្នកគាំទ្រប្រមាណ៨ម៉ឺននាក់នៅ Santiago Bernabeu ក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីនាំមុខបានមុននៅនាទី២៨ ដោយ Casemiro ប៉ុន្តែ Lionel Messi តាមស្មើបានវិញនៅ៥នាទីបន្ទាប់។ ចូលមកដល់តង់ទី២ Ivan Rakitic ស៊ុតជើងឆ្វេងពីចម្ងាយទម្លាយទី Navas ឲ្យ Barcelona នាំមុខ មុនពេលដែល Ramos ត្រូវពិន័យកាតក្រហមនៅនាទី៧៧។
លុះដល់នាទី ៨៥ Rodriguez ដែលប្ដូរជំនួស Benzema បានស៊ុតរំសាយគ្រាប់បាល់នាំមុខរបស់ Barcelona ប៉ុន្តែរៀបនឹងចប់ការប្រកួតទៅហើយ Messi បានក្លាយជាវីរបុរសស៊ុតចូលចុងម៉ោងយកឈ្នះ Real Madrid បានសម្រេច៕
Messi ដោះអាវអបអរចំពោះមុខអ្នកគាំទ្រ Real មានន័យដូចម្ដេច?
Lionel Messi បានស៊ុតចូល២គ្រាប់ដ៏សំខាន់ក្នុងជំនួប El Clasico យប់មិញ ពិសេសគ្រាប់ទីពីរជាគ្រាប់ជ័យជម្នះចុងម៉ោងជួយ Barcelona បន្តក្ដីសង្ឃឹមដណ្ដើមពាន La Liga និងជាគ្រាប់ទី៥០០របស់គេនៅក្នុងអាជីព។
ភ្លាមៗក្រោយស៊ុតបញ្ចូលទី កីឡាករល្បឿនលឿនសញ្ជាតិអាហ្សង់ទីនបានរត់សំដៅទៅជ្រុងម្ខាងនៃទីលាន ហើយដោះអាវបង្ហាញលេខ១០ និងឈ្មោះ Messi ទៅអ្នកគាំទ្រម្ចាស់ផ្ទះ Real Madrid ជាច្រើនម៉ឺននាក់ដែលកំពុងអង្គុយទស្សនា ហើយយកដៃចង្អុលទៅលើ។
ការអបអរដ៏កម្រនេះត្រូវបានសារព័ត៌មានអង់គ្លេស The Sun បកស្រាយថាម្ចាស់ជើងឯក Ballon d'Or ៥សម័យកាលចង់បង្ហាញប្រាប់ថាខ្លួនគឺជាកីឡាករល្អផ្ដាច់គេគ្រប់ពេលវេលា ឬគ្រប់សម័យកាល "The greatest footballer of all time”៕
សម្រាប់ម្ចាស់របស់ Samsung Galaxy S8 និង S8 Plus នឹងទទួលបាននូវកាដូមួយទៀតពីក្រុមហ៊ុន Google
Galaxy S8 និ Galaxy S8 Plus កំពុងតែទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ដោយតាមការឱ្យដឹង នៅឯប្រទេសកូរ៉េ ខាងត្បូងវាទទួលបាន ការកុម្ម៉ង់ទិញប្រមាណជាងមួយលានគ្រឿងឯណោះ។ ស្របពេលដែលស្មាតហ្វូន របស់ខ្លួនទទួលបាន ការចាប់អារម្មណ៍គាំទ្រ ខ្លាំងបែបនេះក្រុមហ៊ុន Samsung ក៏បានផ្តល់ជាការដូរមួយចំនួន ដល់អតិថិជនរបស់ខ្លួនផងដែរ។ ដោយក្នុងនោះសម្រាប់អ្នកដែលបាន ធ្វើការកុម្មង់ទិញ Galaxy S8 & S8 Plus នឹងទទួលបានឧបករណ៍បំពងសម្លេងម៉ាក JBL( Charge3) មួយ ,Stand View Cover មួយ ,Screen Warranty និង កាស AKG មួយមួយក្នុងប្រអប់ស្រាប់ ។ តែវានៅមិនទាន់អស់ទេ ដោយក្រុមហ៊ុន Google ក៏មានកាដូផ្តល់ជូនដែរ។
បើតាមការឱ្យដឹងកាដូនេះ គឺជាការផ្តល់ជូននូវការប្រើប្រាស់ កម្មវិធី Google Play Music ដោយមិនគិតថ្លៃរយៈពេលបីខែ។ សម្រាប់ការផ្តល់ជូននេះ ក៏មានផ្តល់ជូនសម្រាប់ ម៉ូឌែល Samsung Galaxy Tab S3 ផងដែរ។ ដោយសម្រាប់ការផ្តល់ ជូននេះលោកអ្នកអាចធ្វើការ ប្រើប្រាស់នូវកម្មវិធី Google Play Music សម្រាប់ធ្វើការស្តាប់តន្ត្រីថ្មីៗ ធ្វើការទាញយក និង Stream បទចម្រៀងបានដល់ ១០ម៉ឺនបទឯណោះព្រមទាំងអាចប្រើប្រាស់ មុខងារល្អៗជាច្រើនរបស់ កម្មវិធីនេះផងដែរ។
ដូច្នេះប្រសិនបើប្រិយមិត្ត នៅមិនទាន់បានធ្វើការ កុម្មង់ទិញនោះអាចធ្វើការ កុម្មង់ទិញ ដើម្បីក្លាយជាម្ចាស់កំពូល ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ម៉ូឌែល Galaxy S8 និង Galaxy S8 Plus នោះលោកអ្នកនឹង ទទួលបានកាដូទាំងនេះ។
កម្មវិធីបណ្ដាញសង្គមទាំង ២៣ ដែលសព្វថ្ងៃមនុស្សកំពុងប្រើប្រាស់
បច្ចុប្បន្នមនុស្សជាច្រើន និយមធ្វើការប្រាស្រ័យទាក់ទងគ្នា ដោយប្រើប្រាស់កម្មវិធីបណ្ដាញសង្គមនានា។ កម្មវិធីមួយចំនួន បានបង្កើតឡើងទទួលបានភាពល្បីល្បាញតាំងពីដំបូង ខ្លះទៀតត្រូវផ្អាកចោលនៅពាក់កណ្ដាលទី ហើយខ្លះទៀតទើបតែបង្កើតថ្មី ដែលត្រៀមឆក់យកបេះដូងអ្នកប្រើប្រាស់ជុំវិញសកលលោក។
_large.jpg)
ដោយឡែកក្នុងថ្ងៃនេះ Sabay ចែករំលែកនូវកំពូលបណ្ដាញសង្គមទាំង ២៣ ដែលសព្វថ្ងៃមនុស្សកំពុងប្រើប្រាស់។
១.បណ្ដាញសង្គម Facebookនរណាៗក៏ប្រើប្រាស់ Facebook ដែលនេះហើយជាកត្តាធ្វើឱ្យបណ្តាញសង្គមខាងលើ បម្រើការប្រើប្រាស់របស់មនុស្សប្រមាណ ១,៥៩ ពាន់លាននាក់ ជារៀងរាល់ខែ គិតត្រឹមខែធ្នូឆ្នាំ ២០១៥ ហើយមានមនុស្សប្រមាណ ១ ពាន់លាននាក់ បានចុចប្រើប្រាស់ប្រចាំថ្ងៃ (នេះបើយោងតាមរបាយការណ៍ពី Facebook ផ្ទាល់។) ក្រៅពីនោះ ក៏មានកម្មវិធី Messenger ដែលឈរនៅលំដាប់ទី ២ បន្ទាប់ពី WhatsApp ជាប់ឈ្មោះជាកម្មវិធីផ្ញើសារលំដាប់កំពូលក្នុងលោកផងដែរ ទន្ទឹមពេលដែល Facebook បរាជ័យក្នុងការបោះទុនទិញយកបណ្ដាញសង្គម Snapchat កាលពីឆ្នាំ ២០១៣ ។
២. បណ្ដាញសង្គម TwitterTwitter ក៏ត្រូវបានគេស្គាល់ថាជាកម្មវិធីបណ្ដាញសង្គមមួយ ដែលកំណត់ឱ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះជាលក្ខណៈសារជាអក្សរត្រឹមតែ ១៤០ តួប៉ុណ្ណោះ ដោយវាក៏ជាចំណង់ចំណូលចិត្តមួយរបស់អ្នកប្រើប្រាស់ភាគច្រើន។ មុខងារពិសេសៗជាច្រើន នាពេលបច្ចុប្បន្នរបស់ Twitter ក៏មិនខុសពី កម្មវិធី Facebook ប៉ុន្មាននោះដែរ។
៣. បណ្ដាញសង្គម LinkedIn
LinkedIn ជាបណ្ដាញសង្គមមួយ ដែលបណ្ដុំទៅដោយអ្នកមានវិជ្ជាជីវៈខ្ពស់ ក៏ដូចជាទីតាំងសម្រាប់ការតភ្ជាប់ទៅនឹងរបរចិញ្ចឹមជីវិតរបស់មនុស្សគ្រប់គ្នា។ ទាក់ទងនឹង Profiles របស់គណនីអ្នកប្រើប្រាស់ សុទ្ធសឹងតែបង្ហាញពី បទពិសោធន៍ការងារ, ចំណេះដឹង, ការងារស្ម័គ្រចិត្ត, វិញ្ញាបនបត្រ និងពានរង្វាន់ផ្សេងៗ ដែលមានអត្ថប្រយោជន៍ក្នុងការស្វែងរកការងាររបស់ពួកគេម្នាក់។ បន្ថែមពីនោះអ្នកប្រើប្រាស់ក៏អាចធ្វើការចែករំលែកនូវយោបល់ពីមុខជំនួញឫអ្វីផ្សេងទៀត តាមរយៈការបង្ហោះផ្សាយជាលក្ខណៈអត្ថបទស្រដៀងទៅនឹង Facebook ផងដែរ។
៤. បណ្ដាញសង្គម Google+ក្រោយទទួលភាពបរាជ័យជាច្រើនដង ជាមួយ Google Buzz និង Google Wave រហូតដល់ចុងឆ្នាំ ២០១៥ ក្រុមហ៊ុនយក្ស Google ក៏បានបង្កើតជាថ្មីនូវបណ្ដាញសង្គម Google+ ដែលបញ្ចូលនូវមុខងារពិសេសៗ ជាច្រើន គួបផ្សំនឹងការប្រមែប្រមូលនូវមធ្យោបាយផ្ដល់ការប្រាស្រ័យទាក់ទងគ្នាយ៉ាងងាយស្រួល ដល់អ្នកប្រើប្រាស់ទូទៅ។
៥.បណ្ដាញសង្គម YouTubeកន្លែងដែលមនុស្សរាល់គ្នា ទស្សនានិងធ្វើការចែករំលែកវីដេអូលើប្រព័ន្ធអ៊ីនធឺណិតគឺ YouTube ។ អាចនិយាយថា វាជាម៉ាស៊ីនស្រាវជ្រាវលំដាប់ទី ២ បន្ទាប់ពី Google ។ បញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះ YouTube ក៏បានបង្កើតនូវសេវាកម្មថ្មីមួយ ដែលហៅបានថា YouTube Red ដែលវាជាកញ្ចប់សេវាកម្មបិទចោលរាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ជៀសវាងការរំខានក្នុងការទស្សនាវីដេអូផ្សេងៗ។
៦. បណ្ដាញសង្គម Instagramបណ្ដាញសង្គមដែលក្រុមហ៊ុន Facebook ទិញយកក្នុងទំហំសាច់ប្រាក់ប្រមាណ ១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១២ គឺ Instagram ដោយវាបានប្រែក្លាយជាបណ្ដាញសង្គមមួយ ដែលសំបូរទៅដោយការចែករំលែកកម្រងរូបភាពផ្សេងៗ គួបផ្សំនឹងវីដេអូខ្លីៗ ជាច្រើន។ យ៉ាងណាមិញមកទល់ពេលនេះ Instagram ក៏បានបង្កើតកញ្ចប់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលផងដែរ។
៧. បណ្ដាញសង្គម Pinterestបច្ចុប្បន្នមានមនុស្សប្រមាណ ១០ លាននាក់ បានកំពុងប្រើប្រាស់ជារៀងរាល់ខែ នៅលើបណ្ដាញសង្គម Pinterest ដោយវាបានប្រមូលចែកចាយនូវកម្រងរូបភាពស្អាតៗ ជាច្រើន ប៉ុន្តែចំពោះរូបភាពមួយចំនួន ក៏តម្រូវឱ្យមានការចំណាយលុយទិញ ពីអ្នកប្រើប្រាស់ផងដែរ ព្រោះមានការលក់ចេញពីអ្នកចែកចាយរូបភាពមួយចំនួន។
៨. បណ្ដាញសង្គម TumblrTumblr ក៏ជាបណ្ដាញសង្គមមួយ ដែលមានភាពស្រដៀងទៅនឹង Pinterest ដែរ ប៉ុន្តែភាគច្រើនគេសង្កេតឃើញអ្នកប្រើប្រាស់ ច្រើនជាមនុស្សវ័យជំទង់និងមនុស្សពេញវ័យ។ អ្នកប្រើប្រាស់អាចធ្វើការ កែប្រែនូវផ្ទៃ Blog របស់ពួកគេ បង្កើតការផុសផ្សេងៗ ក្នុងគោលបំណងទាក់ទាញ ការចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ឯទៀត ក្នុងបណ្ដាញសង្គមតែមួយ។
៩. បណ្ដាញសង្គម SnapchatSnapchat ជាបណ្ដាញសង្គមដែលទទួលបានការគាំទ្រគួរសមនាពេលបច្ចុប្បន្ន ដោយលក្ខណៈពិសេសមួយរបស់វា គឺត្រូវបានគេដឹងថា ក្រោយពេលដែលយើងផ្ញើជារូបភាពឫវីដេអូខ្លីៗទៅកាន់មិត្តភ័ក្ដិដែលប្រើប្រាស់ បណ្ដាញសង្គមនោះ ក្រោយពេលដែលពួកគេមើលឃើញហើយភ្លាម ប៉ុន្មាននាទីក្រោយ ឯកសារទាំងនោះ នឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិតែម្ដង។ បន្ថែមពីនោះវាក៏មានមុខងារ Stories ដែលយើងធ្លាប់តែបានឃើញនៅលើបណ្ដាញសង្គម Facebook ទើបចាប់ផ្តើមកាលពីប៉ុន្មានសប្ដាហ៍មុន។
១០. បណ្ដាញសង្គម RedditReddit ជាបណ្ដាញសង្គមមួយ ដែលមានការរចនាផ្ទៃគេហទំព័រមិនជាស្អាតប្លែកភ្នែកដូចទៅនឹងបណ្ដាញសង្គមដទៃឡើយ ប៉ុន្តែវាពោរពេញទៅដោយអត្ថប្រយោជន៍ខ្ពស់ជាទីបំផុត មនុស្សភាគច្រើន ចូលចិត្តធ្វើការចែករំលែកនូវ លីង, រូបភាពនិងវីដេអូ ទៅជាប្រធានបទដ៏ក្ដៅគគុកមួយ ហើយមានការចូលរួមវែកញែកពោរពេញទៅដោយចំណេះដឹងពីសំណាក់អ្នកប្រើប្រាស់ដទៃទៀត។
១១.បណ្ដាញសង្គម FlickrFlickr ជាបណ្ដាញសង្គមមួយ ដែលនៅក្រោមទ្រនុងគ្រប់គ្រងរបស់ Yahoo ។ កាលពីដំបូងឡើយ មុន Pinterest និង Instagram វាយលុកចូល Flickr ទទួលបានការគាំទ្រខ្លាំងបំផុត ពីសំណាក់អ្នកប្រើប្រាស់ ដែលនិយមបង្ហោះរូបភាព បង្កើតជាលក្ខណៈ Album និងបង្អួតគ្នាពីរូបភាពជំនាញផ្សេងៗ ទៅកាន់មិត្តភ័ក្ដិ ។ អ្នកប្រើប្រាស់អាចបង្ហោះរូបភាពក្រោមទំហំ 1,000GB ដោយឥតគិតថ្លៃ។
១២. បណ្ដាញសង្គម Swarm ដោយ FoursquareSwarm ជាបណ្ដាញសង្គមមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Foursquare ដោយអ្នកប្រើប្រាស់អាចធ្វើការចែករំលែកនៅទីតាំងដែលអ្នកកំពុងឈរ ផ្ញើសារប្រាប់ពីគម្រោងផ្សេងៗ ដែលអ្នកត្រូវណាត់ជួបជាមួយមិត្តភ័ក្ដិ។
១៣. បណ្ដាញសង្គម KikKik ជាបណ្ដាញសង្គមផ្ញើសារឥតគិតថ្លៃ ដែលពេញនិយមបំផុត សម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ដោយអ្នកអាចធ្វើការផ្ញើជាកម្រងរូប GIFs, រូបភាពនិងវីដេអូទៅកាន់មិត្តភ័ក្ដិរបស់អ្នក។ Kik ក៏អាចធ្វើការស្កេនកូដគណនីអ្នកប្រើប្រាស់ឯទៀត ពីការជំនួសដោយស្វែងរកឈ្មោះ ស្រដៀងទៅនឹង Snapcode របស់ Snapchat ផងដែរ។
១៤. បណ្ដាញសង្គម Yik YakYik Yak ត្រូវបានគេដាក់ឈ្មោះថាជាបណ្ដាញសង្គមដ៏អាថ៌កំបាំងមួយ ដោយពុំមានការ Add Friend អ្វីដូចទៅនឹងបណ្ដាញសង្គមឯទៀតឡើយ ដោយវាមានការផ្ញើសារជាលក្ខណៈអនាមិក (Anonymous) ប៉ុន្តែជួនកាល វាក៏អាចបង្កបញ្ហាមួយចំនួនផងដែរ ដល់អ្នកប្រើប្រាស់។
១៥. បណ្ដាញសង្គម ShotsShots ជាបណ្តុំនៃការចែករំលែករូបភាពនិងវីដេអូ ដែលយុវវ័យនិយមប្រើបំផុតដែរ ប៉ុន្តែគេសង្កេតឃើញ បណ្តាញសង្គមមួយនេះ ភាគច្រើនពោរពេញទៅដោយកម្រងរូបភាព Selfie ហើយការថតវីដេអូ VHS-Styleប៉ុន្តែវាមិនបានបញ្ចូលមុខងារ Like និង Comment នោះទេ។
១៦. បណ្ដាញសង្គម PeriscopePeriscope ជាបណ្ដាញសង្គមប្រមូលផ្ដុំការ Live វីដេអូពីទូរស័ព្ទរបស់អ្នក។ អ្នកផ្សព្វផ្សាយវីដេអូអាចធ្វើការផ្ញើជាលក្ខណៈសម្ងាត់ទៅកាន់នរណាម្នាក់ក៏បាន។ ប្រិយមិត្តអ្នកប្រើប្រាស់អាចសាកល្បងធ្វើការបើកទៅក្នុងបណ្ដាញសង្គមនេះ ហើយទស្សនាវីដេអូ Live ជាច្រើនជុំវិញសកលលោក។
១៧. បណ្ដាញសង្គម MediumMedium អាចសាកសមបំផុតសម្រាប់អ្នកចូលចិត្តអាន និងអ្នកនិពន្ធ។ វាស្រដៀងទៅនឹង Tumblr ប៉ុន្តែមុខងារចែកចាយទៅកាន់អ្នកដទៃ គឺមិនទទួលបានការចាប់អារម្មណ៍ច្រើននោះទេ។
អ្នកប្រើប្រាស់អាចធ្វើការបង្ហោះនូវព័ត៌មានរបស់ពួកគេតាមរយៈរូបភាពវីដេអូជាដើម។
១៨. បណ្ដាញសង្គម SoundCloudSoundCloud ជាបណ្ដាញសង្គមលំដាប់ លេខ ១ ខាងចែកចាយសម្លេង អ្នកប្រើប្រាស់ភាគច្រើន ចូលចិត្តចែករំលែកនូវចម្រៀងដែលពួកគេបានបង្កើតដោយផ្ទាល់ខ្លួន ឫសម្លេងផ្សាយផ្សេងៗដែលពួកគេបានថតទុក។
១៩. បណ្ដាញសង្គម TinderTinder ជាបណ្ដាញសង្គម ដែលចាប់គូឱ្យមនុស្សរស់នៅក្នុងតំបន់តែមួយ អាចធ្វើការណាត់ជួបគ្នាបានយ៉ាងងាយ ប៉ុន្តែវាក៏មានមុខងារពិសេសផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យមនុស្សរស់នៅក្នុងទីតាំងផ្សេងពីគ្នា ធ្វើការភ្ជាប់ទំនាក់ទំនងកាន់តែវិសេសវិសាលជាមួយគ្នាផងដែរ។
២០. បណ្ដាញសង្គម WhatsApp
អ្នកប្រើប្រាស់ WhatsApp អាចនឹងស្គាល់ច្បាស់ពីមុខងារពិសេសៗរបស់វា រួមមាន ការផ្ញើសារជាសម្លេង រូបភាព ឯកសារផ្សេងៗ តែវាមានសុវត្ថិភាពនិងសម្ងាត់ ជាងប្រព័ន្ធដទៃ ហើយ WhatsApp គឺតម្រូវឱ្យអ្នកចុះឈ្មោះដោយប្រើប្រាស់លេខទូរស័ព្ទផ្ទាល់ខ្លួនតែម្តង។
២១. បណ្ដាញសង្គម SlackSlack ល្អបំផុតសម្រាប់ការងារជាក្រុម ឫនៅក្នុងស្ថាប័នណាមួយ សម្រាប់ការចែករំលែកឯកសារការងារផ្សេងៗទៅកាន់សមាជិករួមតែមួយ បន្ថែមពីនោះវាក៏មានការតភ្ជាប់ជាមួយសេវាពិសេសសោតយ៉ាងដូចជា Dropbox និង Trello ជាដើម។
២២. បណ្ដាញសង្គម Musical.lyMusical.ly ជាបណ្ដាញសង្គម សម្រាប់ចែកចាយវីដេអូខ្លីៗ ស្រដៀងទៅនឹង Instagram ដែរ ហើយវាមានមុខងារកែច្នៃវីដេអូ មុននឹងបង្ហោះចេញផ្សាយ។ អ្នកប្រើប្រាស់ក៏អាចធ្វើការបង្កើតវីដេអូរួមគ្នា ជាលក្ខណៈមនុស្ស ២ នាក់ប្រើប្រាស់សម្លេងចម្រៀង ក្នុងវីដេអូតែមួយ ដែលនេះក៏ជាមុខងារពិសេសរបស់ Musical.ly ។
២៣. បណ្ដាញសង្គម PeachPeach ទើបតែដាក់ឱ្យប្រើប្រាស់នាដើមឆ្នាំ ២០១៦ នេះ ទាក់ទិននឹងការទទួលបានការគាំទ្រច្រើនកម្រិតណានោះ គឺយើងមិនអាចសន្មតបាននោះទេ ដោយទោះបីជា Peach មានមុខងារមួយចំនួនពិសេសៗ ក៏ពិតមែន ប៉ុន្តែវាបានដើរក្រោយគេមួយជំហានបាត់ទៅហើយ។
តារាៗដែលធ្លាប់គេថាឲ្យព្រោះស្គមខ្លាំង តែឥទ្បូវរាងទ្បើងកប់!
តារាល្បីៗ ដូចជា Song Joong Ki, Lee Min Ho, Hu Ge សុទ្ធតែជាតារាៗ ដែលមានរូបរាងស្គមខ្លាំងកាលពីចាប់ផ្តើមចូលសិល្បៈតែឥឡូវរាងសុទ្ធតែឡូយៗខ្លាំង។
ដោយសារតែមានរូបរាងស្គម គឺប្រាកដជាត្រូវការពេលវេលានិងស្មារតីជម្នះដើម្បីហាត់ប្រាណយករូបរាងដែលគេចង់បាន។ ពួកគេទាំងនេះគឺសុទ្ធតែបានសម្រេចគោលបំនងរបស់គេហើយ។
អីចឹង!មកមើលបន្តិចមើល! តើមានតារារូបណាខ្លះ???
១. Song Joong Ki
_large.jpg)



២. Lee Min Ho
_large.jpg)


៣. Lee Jong Suk




៤. Baekhyun (EXO)




៥. Sehun (EXO)


៦. Xiumin (EXO)



៧. Ji Chang Wook



៨. Kim Woo Bin



៩. Choi Minho (SHINee)

[EL CLASICO]: BALE វិលចូលហ្វឹកហាត់វិញ ខណៈដែលបណ្តឹងឧទ្ធរណ៏របស់ NEYMAR ត្រូវបានច្រានចោល
កីឡាករឆ្នើម Gareth Bale បានវិលត្រូវមកទីលានហ្វឹកហាត់វិញហើយនៅថ្ងៃព្រ-ស ខណៈដែលបណ្តឹងឧទ្ធរណ៏របស់ Barcelona ចំពោះការហាមប្រាមមិនចូលលេងនោះត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញច្រានចោល ។

តាមរយៈគេហទំព័រផ្លូវការរបស់ក្រុម Real Madrid បានអោយដឹងថា ខ្សែបំរើប្រយុទ្ធរបស់ខ្លួន Gareth Bale បានវិលត្រលប់មកហ្វឹកហាត់វិញហើយ កាលពីថ្ងៃម្សិលមិញ ហើយក៏បានត្រៀមរួចរាល់ហើយសំរាប់ជំនួបដ៏ធំនៅថ្ងៃអាទិត្យផងដែរ ។

គួររំលឹកផងដែរថា Bale ត្រូវាបានរបួសត្រង់កំពួនជើង តាំងពីជំនួបក្នុងក្របខណ្ឌ័កំពូលអឺរ៉ុប ជាមួយ Bayern Munich ជើងទីមួយមកម៉្លេះ ហើយត្រូវអាក់ខានជំនួបក្នុងជើងទីពីរ ។ កីឡាកររូបនេះ រំពឹងថានឹងបានចូលរួមប្រកួតក្នុងជំនួប El Clasico នៅថ្ងៃអាទិត្យនេះ ជាមួយក្រុម Barcelona ។

រីឯពត៌មានអាក្រក់សំរាប់ក្រុម Barcelona នៅថ្ងៃនេះ គឺបណ្តឹងឧទ្ធណ៏របស់ខ្លួន ត្រូវសហព័ន្ធបាល់ទាត់អេស្ប៉ាញច្រានចោល ហើយកីឡាករ Neymar នឹងអវត្តមានក្នុងជំនួប El Clasico នៅថ្ងៃអាទិត្យនេះ ។

បើតាមរយៈការចុះផ្សាយរបស់កាសែត AP នៅថ្ងៃនេះ ថាបណ្តឹងឧទ្ធណ៏របស់ក្រុម Barcelona ចំពោះការពិន័យបីប្រកួតចំពោះ Neymar ត្រូវបានបដិសេដ ដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ។ ហើយប្រភពដដែលបានបន្តថា សហព័ន្ធបាល់ទាត់ គឺមិនអាចលើកលែងទោសឡើយ ចំពោះទង្វើរបស់កីឡាករ Neymar ដែលបានធ្វើក្នុងន័យចំអក ដល់អាជ្ញារកណ្តាល ក្រោយទទួលកាតក្រហម កាលពីប្រកួតជាមួយ Malaga ឡើយ ។

ទោសទណ្ឌនេះ នឹងត្រូវអនុវត្តចាប់ថ្ងៃដែល សហព័ន្ធបាល់ទាត់អេស្ប៉ាញបានចេញសេចក្តីថ្លែងការ ហើយចាប់ពីប្រកួតជាមួយ Malaga ដូចច្នេះ នឹងត្រូវសល់ការពិន័យ 2ប្រកួតទៀត មួយវិញទៀតកីឡាករឆ្នើមរូបនេះ នឹងអវត្តមានក្នុងជំនួប El Clasico ។

ការប្រកួតដ៏ធំនៅក្នុងប្រទេសងេស្ប៉ាញ គឺហៅថា El Clasico រវាងក្រុម Real Madrid នឹង Barcelona ដែលនឹងប្រព្រឹត្តទៅ ក្នងថ្ងៃអាទិត្យ ។
អ្នកខ្ពស់ៗ អានអត្ថបទនេះហើយ នឹងលួចញញឹម ថាកើតមកខ្ពស់ ក៏មានគុណសម្បត្តិមិនតិចទេ!
ធ្លាប់តូចចិត្តមែនទេ ពេលកើតមកជាមនុស្សស្រីខ្ពស់ ដែលពិបាកក្នុងការពាក់ស្បែកជើងកែង ដើរទៅណា ខ្ពស់ខុសគេតែឯង? តែសម្រាប់ថ្ងៃនេះ ប្រិយមិត្តដែលមានកម្ពស់ខ្ពស់ នឹងសប្បាយចិត្ត ក្រោយបានអានអត្ថបទខាងក្រោម ដែលកើតមក ខ្ពស់ជាក៏មានប្រយោជន៍ច្រើនផងដែរ។
១) វាធ្វើឲ្យអ្នកមើលទៅអស្ចារ្យ ៖ តិចច្រឡំកើតមក ជានារីខ្ពស់ គ្មានប្រយោជន៍នោះ គឺនារីខ្ពស់ៗ គេតែងចាត់ចូល នៅក្នុងការងារបែបឧក្រិដ្ឋកម្ម ជាដើម ដែលអាចរកប្រាក់បានយ៉ាងច្រើន ហើយក៏តែងទទួលបានជោគជ័យផងដែរ។
២) ពេលទៅមើលខនសឺត ដឹងតែមើលច្បាស់ជាងគេតែម្តង៖ គ្មានអ្នកណាដែលអាចបាំងអ្នកបាននោះទេ ព្រោះថាកម្ពស់ខ្ពស់របស់អ្នក វាពិតជាជួយអ្នក ឲ្យមើលឃើញ ទិដ្ឋភាពគ្រប់យ៉ាង ក្នុងខនសឺតបានយ៉ាងល្អ។
៣) គ្មានអ្នកណា អាចលួចស្បែកជើងអ្នកបានឡើយ៖ កុំបារម្ភ ពីរឿងបាត់ស្បែកជើង ព្រោះថា ស្បែកជើងរបស់អ្នក មិនសូវមានអ្នកណា ពាក់ត្រូវប៉ុន្មានទេ ដូច្នេះអ្នក នឹងសប្បាយចិត្តបាន ថាស្បែកជើងរបស់អ្នកនឹងសុវត្ថិភាព។
៤) មិនចាំបាច់ ឲ្យអ្នកផ្សេងយករបស់នៅទីខ្ពស់ ឲ្យអ្នកនោះទេ៖ ឃើញទេ កើតមកខ្ពស់ មានប្រយោជន៍បែបនេះ គឺអ្នកមិនចាំបាច់ពឹងពាក់ ឲ្យអ្នកលក់ យករបស់នៅទីខ្ពស់ ឲ្យអ្នកនោះទេ គឺអ្នកអាចយករបស់ទាំងនោះបាន ដោយខ្លួនអ្នកផ្ទាល់។
៥) បើលេងកីឡាទៀត កម្ពស់របស់អ្នកពិតជាមានប្រយោជន៍ យ៉ាងធំធេង៖ កម្ពស់អាចជួយអ្នកបានច្រើន នៅក្នុងកីឡា ដូចជា កីឡាបាល់បោះ បាល់ទះ និងហែលទឹកជាដើម។
៦) អ្នកអាចតែងខ្លួន បែបFashion ដែលអ្នកពេញចិត្តបាន៖ ជាការពិត សម្លៀកបំពាក់ គឺពិតជាស៊ីគ្នា ជាមួយនឹងមនុស្សខ្ពស់ច្រើនជាង ហើយជាពិសេស រ៉ូបរបៀបMaxi គឺនឹងធ្វើឲ្យអ្នក ស្លៀកទៅ សាកសមបំផុត។
៧) អ្នកមានជើងវែងស្អាត៖ សួរថា តើអ្នកណាខ្លះ មិនស្រលាញ់ជើងវែងនោះ? គឺប្រាកដជាគ្មានទេ ព្រោះថាជើងវែង គឺពិតជាស៊ិចស៊ី និងមើលទៅទាក់ទាញ ដូច្នេះហើយ អ្នកដែលមានកម្ពស់ខ្ពស់ គឺធានា នឹងមានជើងវែងស្រស់ស្អាតតែម្តង។
៨) បើខ្ពស់ហើយ ពាក់ស្បែកជើងកែងទៀត ប្រាកដជាដូចតារាម៉ូដែល៖ នៅពេល អ្នកពាក់ស្បែកជើងកែង បន្ថែមទៀត អ្នកនឹងកាន់តែមានភាពលេចធ្លោ រឹតតែខ្លាំង ហើយមើលទៅ ខ្ពស់ជាងគេនៅក្នុងបន្ទប់។
៩) អ្នកអាចណាត់ជួបជាមួយនឹង បុរសខ្ពស់បានទៀត៖ មនុស្សស្រីទាំងអស់ ពិតជាចូលចិត្តមនុស្សប្រុសខ្ពស់ត្រូវទេ? អ្នកអាចណាត់ជួបជាមួយនឹង បុរសខ្ពស់ៗបាន ហើយថែមទាំង អាចក្លាយទៅជា គូស្នេហ៍ដ៏សាកសមបំផុតផងដែរ ព្រោះថា កម្ពស់របស់អ្នកទាំងពីរ ពិតជាសាកសមគ្នា ហើយខាងបុរស ក៏មិនពិបាក ក្នុងការពត់ខ្នងរបស់គេ នៅពេលចង់ថើបអ្នកផងដែរ។
១០) គ្មានអ្នកណា ខ្ចីសម្លៀកបំពាក់របស់អ្នកបាននោះទេ៖ ទាក់ទងនឹងរឿងសម្លៀកបំពាក់ គឺអ្នកនឹងមិនចាំបាច់ព្រួយបារម្ភថានឹង មានមនុស្សមកខ្ចីសម្លៀកបំពាក់របស់អ្នក ព្រោះថា វានឹងមិនត្រូវជាមួយនឹងពួកគេនោះទេ។
យ៉ាងណាដែរ ប្រិយមិត្តដែលមានកម្ពស់ខ្ពស់ សប្បាយចិត្តដែរឬទេ ពេលដឹងថា កម្ពស់របស់ខ្លួន មានប្រយោជន៍ច្រើនដល់ថ្នាក់ហ្នឹង៕
នោះអ្នកមានទូរទឹកក » ម្ហូបអាហារប៉ុន្មានប្រភេទនេះ ដែលអ្នកមិនគួររក្សាទុកក្នុងទូរទឹកកក
អ្នកបានច្រឡំរក្សាទុកអាហារមួយចំនួនទាំងនេះនៅក្នុងទូរទឹកកករបស់អ្នកនៅពេលដែលអ្នកចង់រក្សាពួកវាទុក វាជារឿងដែលខុស អ្នកគួរតែរក្សាអាហារទាំងនោះទុកក្នុងបន្ទប់អាហាររបស់អ្នក។ ខាងក្រោមនេះជា ១០ ប្រភេទអាហារដែលអ្នកមិនគួររក្សាទុកក្នុងទូរទឹកកករបស់អ្នក:
១.ប៉េងប៉ោះ
ប៉េងប៉ោះនឹងបាត់បង់រសជាតិរបស់ខ្លួនទាំងអស់នៅក្នុងទូរទឹកកក។ខ្យល់ត្រជាក់នៅក្នុងទូរទឹកកកនឹងបញ្ឈប់ដំណើរការទុំរបស់ប៉េងប៉ោះ ការទុំរបស់ប៉េងប៉ោះគឺជាអ្វីដែលធ្វើឱ្យប៉េងប៉ោះមានរសជាតិបន្ថែមទៀត។ ទូរទឹកកកនេះនឹងផ្លាស់ប្ដូរវាយនភាពរបស់ប៉េងប៉ោះនោះ។ នេះបើយោងតាមហារ៉ូម៉ាកជីរបស់ ម្ហូបអាហារនិង’ តុណ្ហីភាពត្រជាក់បានបំបែកភ្នាសខាងក្នុងជញ្ជាំងផ្លែឈើនេះអោយរលាយ ។ រក្សាទុកប៉េងប៉ោះនៅក្នុងចានមួយឬកញ្ចប់ដូចនៅលើទីផ្សារ។
២.ស្លឹករុក្ខជាតិ (Basil)
ស្លឹករុក្ខជាតិវានឹងដំណើរការស្រពោនលឿនជាងមុនប្រសិនបើរក្សាវានៅក្នុងទូរទឹកកកហើយវានឹងស្រូបយកក្លិន អាហារទាំងអស់ ដែលនៅជុំវិញវា។ វាជាការល្អប្រសើរបើយើងរក្សាវាទុកក្នុងពែងទឹកស្អាតដូចជាផ្កាកាត់។
៣.ដំឡូងបារាំង
ការរក្សាដំឡូងនៅមួយសីតុណ្ហភាពត្រជាក់នៃទូរទឹកកករបស់អ្នក វានឹងត្រឡប់ជាតិម្សៅរបស់ខ្លួនទៅជាជាតិស្ករច្រើនយ៉ាងឆាប់រហ័សដូច្នេះអ្នកនឹងត្រូវញុំាដំឡូងផ្អែមដែលសោះកក្រោះ។ ជំនួសការដាក់ដំឡូងនៅក្នុងទូរទឹកកកដោយដាក់ក្នុងថង់ក្រដាសនៅក្នុងកន្លែងដែលមិនត្រជាក់និងនៅក្នុងកន្លែងងងឹត ។ ថង់ក្រដាសធ្វើការបានល្អប្រសើរជាងប្លាស្ទិកព្រោះវាមានខ្យល់បន្ថែមទៀតនិងដំឡូងនឹងមិនអោយដំឡូងឆាប់រលួយទៀតផង។
៤.ខ្ទឹមបារាំង
ប្រសិនបើអ្នកដាក់ខ្ទឹមបារាំងនៅក្នុងទូរទឹកកក ជាតិសំណើមរបស់ខ្ទឹមបារាំងនឹងបង្វែរទៅជាទន់និងដុះផ្សិត។ រក្សាទុកពួកវានៅក្នុងកន្លែងត្រជាក់ស្ងួត។ ឬគ្រាន់តែរក្សាទុកខ្ទឹមបារាំងរបស់អ្នកបំបែកពីដំឡូងរបស់អ្នក នៅពេលរក្សាទុកជាមួយគ្នាវាធ្វើអោយរបស់ទាំងពីរនោះកាន់តែយ៉ាប់យ៉ឺន។
៦.ខ្ទឹមស
ខ្ទឹមសនឹងចាប់ផ្ដើមដុះពន្លកនៅក្នុងទូរទឹកកកហើយវាអាចនឹងមានជ័រនិងដុះផ្សិត។ ជំនួសវិញអ្នកគួរតែរក្សាខ្ទឹមក្នុងកន្លែងត្រជាក់ស្ងួត។
៦.នំប៉័ង
ទូរទឹកកកនឹងធ្វើអោយនំប៉័ងរបស់អ្នកស្ងួតនិងបាត់បង់រស់ជាតិ។ជាការប្រសើរសូមរក្សាវាទុកនៅកន្លែងត្រជាក់ស្ងួត។
៧.ប្រេងឆា
អ្នកគួរតែរក្សាទុកប្រេងឆាឫប្រេងអូលីវក្នុងកន្លែងត្រជាក់ងងឹតមួយប៉ុន្តែមិនមែននៅក្នុងទូរទឹកកកដែលជាកន្លែងដែលនឹងធ្វើអោយវាខាប់និងបង្វែរវាទៅជាភាពស្ថិតស្ថេរស្ទើរតែដូចប័រពិបាកក្នុងការប្រើប្រាស់នោះទេ។
៨.កាហ្វេ
ប្រសិនបើអ្នកទុកនៅក្នុងទូរទឹកកកកាហ្វេនោះវានឹងបាត់បង់រសជាតិរបស់វានិងពិតជាយកមកជាមួយក្លិននៅក្នុងទូរទឹកកកផងដែរ។ អ្នកគួរតែរក្សាទុកកាហ្វេនៅក្នុងត្រជាក់កន្លែង ងងឹតមួយ ដែលជាកន្លែងដែលវានឹងរក្សារសជាតិស្រស់របស់ខ្លួន។
៩.ទឹកឃ្មុំ
វាមិនមានតម្រូវការក្នុងការរក្សាទុកទឹកឃ្មុំនៅក្នុងទូរទឹកកកនោះទេ។ជាការល្អប្រសិនអ្នកគ្រាន់តែបិទជិតវាអោយជិតទៅជាការស្រេច ។ ការរក្សាទឹកឃ្មុំនៅក្នុងទូរទឹកកកអាចបង្កឱ្យវាទៅក្រាម។
៨ចំនុច គួរតែដឹង ពេលមានផ្គររន្ទះ ទោះនៅក្នុងផ្ទះ ក៏គ្មានសុវត្ថិភាពដែរ បើមិនចេះវិធីការពារ!
រដូវនេះ ជារដូវដែលមានភ្លៀងធ្លាក់រាយប៉ាយ ស្ទើរគ្រប់តំបន់ទូទាំងផ្ទៃប្រទេស ថែមទាំងមានលាយឡំទៅដោយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងព្យុះ គួរឱ្យខ្លាច។ ពេលខ្លះរហូតធ្វើឱ្យយើងមានអារម្មណ៍ថា មេឃដូចជាកំពុងតែធ្លាក់ចុះមកយ៉ាងអញ្ចឹង។ បើជួបរឿងបែបនេះញឹកញាប់ គួរតែរកកន្លែងសុវត្ថិភាពបំផុត ដើម្បីការពារគ្រោះភ័យ នោះគឺការស្នាក់នៅក្នុង «ផ្ទះ»។ ក៏ប៉ុន្តែអ្នកប្រហែលជាធ្លាប់បានឮហើយមែនទេថា ផ្គររន្ទះបានបាញ់ចំផ្ទះនៅតំបន់មួយចំនួន។ ដូច្នេះទោះបីជាអ្នកស្នាក់នៅក្នុងផ្ទះខ្លួនឯងក៏ដោយ ក៏មិនប្រាកដថាអាច ការពារអ្នកឱ្យមានសុវត្ថិភាពល្អបំផុតពីព្យុះផ្គររន្ទះនៅខាងក្រៅបានដែរ។ ថ្ងៃនេះខ្មែរឡូត សូមធ្វើការណែនាំនូវវិធីសាស្រ្តខ្លះៗ ដើម្បីការពារសុវត្ថិភាពអស់លោកអ្នកពីផ្គររន្ទះ៖
1. បិទបង្អួចផ្ទះឱ្យជិត៖ ការបិទបង្អួចមិនត្រឹមតែជួយការពារ មិនឱ្យភ្លៀងសាចចូលប៉ុណ្ណោះទេ តែវាក៏ជារបាំងការពាររន្ទះបានមួយកម្រិតដែរ។
2. ជៀសវាងការប្រើទូរស័ព្ទគ្រប់ប្រភេទ៖ ការប្រើប្រាស់ទូរស័ព្ទដៃលេងហ្គេម ឬលេងអ៊ីនធឺណិត ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង មានផ្គរ រន្ទះ មិនមែនជារឿងល្អឡើយដែលអ្នកគួរធ្វើ។ អ្នកដឹងទេថា អង់តែនដែលអ្នកបានតភា្ជប់នៅខាងក្រៅផ្ទះបានធ្វើការចាប់យកនូវប្រព័ន្ធពីខាងក្រៅដើម្បីដំណើរការ ហើយប្រព័ន្ធនេះមានថាមពលអាចតភា្ជប់នឹងរន្ទះបាន។ ដូចនេះអំណាចនៃរន្ទះនៅលើមេឃអាចរត់ចុះតាមខ្សែបន្ទាត់ដែលតភ្ជាប់ទៅនឹងទូរស័ព្ទ ឬ កុំព្យូទ័ររបស់អ្នកបាន។ បើចង់មានសុវត្ថិភាពល្អសូមប្រុងប្រយ័ត្នចំនុចនេះជាពិសេស។

3.បិទឧបករណ៍អគ្គិសនីគ្រប់ប្រភេទ៖ ជឿថានៅក្នុងផ្ទះអស់លោកអ្នកនីមួយៗមានឧបករណ៍អគ្គិសនីមិនតិចប្រភេទនោះទេ។ បើអ្នកមិនបិទវា ហាក់បីដូចជាបង្កភាពងាយស្រួលឱ្យចរន្តអគ្គីសនីទាំងក្នុង និងក្រៅ (រន្ទះ) មានការរត់ឆ្លងកាត់គ្នាបានយ៉ាងល្អ។ ពេលនោះផ្ទះលោកអ្នកងាយនឹងរងគ្រោះថ្នាក់ ជាយថាហេតុខ្លាំងណាស់។

4.កុំនៅក្បែរឧបករណ៍អគ្គីសនី៖ ប្រសិនបើអ្នកចង់បានការធានាសុវត្ថិភាព១០០% ពេលដែលមេឃភ្លៀងមានផ្គររន្ទះខ្លាំង អ្នកគួរតែធ្វើការស្នាក់នៅឱ្យឆ្ងាយពីឧបករណ៍ដែលមានចរន្តអគ្គីសនីទាំងអស់ដូចជាៈ ទូរស័ព្ទ កុំព្យូទ័រ វិទ្យុ ទូរទ្សសន៍ ប្រីភ្លើង ឬខ្សែភ្លើង និងឧបករណ៍ផ្សេងៗទៀតជាច្រើន។

5. នៅឱ្យឆ្ងាយពីវត្ថុដែលធ្វើឡើងពីដែក៖ ចំណុចនេះអ្នកច្បាស់ជាបានជ្រាបរួចមកហើយថា ឧបករណ៍ដែលធ្វើឡើងពីដែក អាចស្រូបយកកម្លាំងថាមពលអគ្គីសនីបានយ៉ាងល្អ។ ដូច្នោះដែរ អ្នកគួរតែកុំប៉ះពាល់ ឬនៅជិតវត្ថុទាំងនោះឱ្យសោះ ព្រោះថាវាអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបានគ្រប់ពេលវេលា។ របស់ទាំងនោះមានដូចជា កាំបិត ពូថៅ ញញួរ កន្ត្រៃជាដើម និងវត្ថុប្រើប្រាស់ផ្សេងទៀតជាច្រើន....។

6.ដោះគ្រឿងអលង្ការដែលធ្វើពីលោហៈធាតុចេញពីខ្លួនឱ្យអស់៖ ប្រសិនបើនៅលើខ្លួនអ្នកមាននូវគ្រឿងអលង្ការប្រភេទនេះ សូមប្រញាប់រួសរាន់ដោះវាចេញជាបន្ទាន់ ហើយទុកដាក់នៅកន្លែងដែលមានសុវត្ថិភាព និងឆ្ងាយពីខ្លួនអ្នក។ អ្នកអាចនឹងនឹកស្មានមិនដល់ តែវាគឺជារឿងមួយដែលគួរតែប្រុងប្រយ័ត្នឱ្យបានល្អ។

7. ត្រៀមរៀបចំភ្លើងបំភ្លឺនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវ៖ អ្នកអាចនាំយកពន្លឺភ្លើងពិល ឬពន្លឺភ្លើងទៀនមកប្រើប្រាស់ជំនួសពន្លឹភ្លើងអំពូលបាន នៅពេលដែលមានព្យុះផ្គររន្ទះធ្ងន់ធ្ងរ បង្កឱ្យមានការដាច់ចរន្តភ្លើងនៅក្នុងផ្ទះ។ ការប្រើពន្លឺភ្លើងពិល ឬទៀននេះគឺល្អបំផុត ព្រោះពន្លឺពិលមានចរន្តអគ្គិសនីតិច រីឯភ្លើងទៀន ឬចង្កៀងវិញវាគ្មានផ្ទុកនូវចរន្តអគ្គីសនីអ្វីបន្តិចសោះ។

8.ហាមជ្រកភ្លៀងនៅក្រោមដើមឈើ៖ នៅពេលដែលមានព្យុះរន្ទះ ហាមដាច់ខាតកុំរត់ទៅជ្រកនៅក្រោមដើមឈើណាមួយឱ្យសោះ ទោះនៅបរិវេណផ្ទះក៏ដោយ ព្រោះថាពេលខ្លះរន្ទះអាចនឹងបាញ់ដើមឈើទាំងនោះបានដោយស្មានមិនដល់ ដូច្នេះវាគ្មានសុវត្តិភាពទេសម្រាប់អ្នក។
កុំទុកចិត្តឱ្យសោះណា ទោះបីជានៅក្នុងផ្ទះក្តី ប៉ុន្តែគ្រោះថ្នាក់គឺមើលមិនឃើញនោះទេ វាអាចកើតឡើងបានគ្រប់ពេលវេលា ប្រសិនបើអ្នកមានភាពធ្វេសប្រហែស៕


Subscribe to:
Comments (Atom)










